រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប

រូបភាពសកម្មភា​ព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងសម្រេចលើ៖
-  ខ្លឹមសារបដា ដំណាក់កាលទាំង៤ នៃការបោះឆ្នោត សម្រាប់បិទផ្សព្វផ្សាយនៅក្នុងបន្ទប់មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នៅខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម
-  រូបភាពស្ប៉តវីដេអូអប់រំរឿងខ្លីចំនួន ១រឿង និងស្ប៉តវីដេអូនីតិវិធីចំនួន ១រឿង សម្រាប់ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
-  ខ្លឹមសារប្រវត្តិសង្ខេបនៃការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៣-បច្ចុប្បន្ន ដើម្បីបញ្ចូលទៅក្នុងសៀវភៅសរសេរដែលឧបត្ថម្ភដោយអង្គការ JICA
-  ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News