រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  ការស្នើសុំរៀបចំបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះបញ្ចូលគ្នាជាសៀវភៅតែមួយ

-  ខ្លឹមសារក្រមសីលធម៌ទាំង ៣ ដែលបានដកស្រង់ទាំងស្រុងពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មាន ៖

* ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត

* ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត

* ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត

-  សំណើសុំគោលការណ៍ពិនិត្យសម្រេចលើសេចក្តីព្រាងគំរូទម្រង់ ខ្លឹមសារសម្ភារ ឯកសារបោះឆ្នោត ស្រោមសំបុត្របោះឆ្នោត ១៦ ប្រភេទ ស្បោង ឬកញ្ចប់ដាក់សម្ភារ ឯកសារ ចំនួន ៦ ប្រភេទ បណ្ណប្រកាស គំរូត្រាការិយាល័យបោះឆ្នោត ត្រាសម្ងាត់ ស្លាកសម្គាល់ការិយាល័យបោះឆ្នោត និងខិត្តបណ្ណ សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

-  ផ្សេងៗ៕

ទាញយកកម្មវិធី(App) CamNEC News