ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ដើម្បីពិនិត្យ និងពិភាក្សាលើ៖
- សេចក្តីព្រាងប្រតិទិន និងផែនការមេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- ការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។