ដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសាធារណៈជនក្នុងដំណើរការបោះឆ្នោត យើងខ្ញុំកំពុងរៀបចំការប្រកួតធ្វើវីដេអូអប់រំខ្លី ដើម្បីផ្សព្វផ្សាយពីការចុះឈ្មោះអ្នកបោះឆ្នោតខាងមុខ ។
+ លក្ខខណ្ឌចូលរួម:
- ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា
- មនុស្សម្នាក់ អាចដាក់ជូនវីដេអូមួយ
- សមាជិកគ្រួសាររបស់មន្ត្រីគ.ជ.ប និងមន្ត្រីគ.ជ.ប និងបុគ្គលិក JICA មិនអាចចូលរួមក្នុងកម្មវិធីនេះទេ
ប្រកាសកម្មវិធីប្រកួត៖ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦
រយៈពេលនៃការប្រកួត៖ ពីថ្ងៃទី ២៥ ខែ កក្កដា ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ (ថ្ងៃផុតកំណត់៖ ម៉ោង ៥ ល្ងាច ថ្ងៃទី ២៤)
ការប្រគល់រង្វាន់៖ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ ម៉ោង ២:៣០ រសៀល នៅទីស្តីការ គ.ជ.ប
តម្រូវការ៖
វីដេអូអប់រំនោះ ត្រូវមានរយៈពេលតិចជាង ១ នាទី
វីដេអូត្រូវធ្វើជាភាសាខ្មែរ
វីដេអូត្រូវបញ្ចូលតែព័ត៌មានពិតប្រាកដ
ខ្លឹមសារត្រូវបញ្ចូល៖
- គាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការចុះឈ្មោះអ្នកបោះឆ្នោត
- ឯកសារសំខាន់ៗ សម្រាប់បម្រើអោយការចុះឈ្មោះបោះឆ្នោត
- ផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតដូចជា
(ឧទាហរណ៍)
- គ.ជ.ប ត្រូវបានរៀបចំថ្មី នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ។
- គ.ជ.ប កំពុងរៀបចំបញ្ចីបោះឆ្នោតថ្មី ។
- អ្នកបោះឆ្នោតរាល់គ្នាត្រូវទៅចុះឈ្មោះ អំឡុងពេលចុះឈ្មោះបោះឆ្នោត (ថ្ងៃ ១ កញ្ញា ដល់ ថ្ងៃ ២៩ វិច្ឆិកា ២០១៦) ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ ២០១៧ ខាងមុខ ។
- អ្នកបោះឆ្នោត ត្រូវយកមកជាមួយនូវឯកសារផ្សេងៗបញ្ចាក់ពីអត្តសញ្ញាណដើម្បីធ្វើការចុះឈ្មោះ ។
- លើកទឹកចិត្តអោយប្រជាពលរដ្ឋពេញសិទ្ធបោះឆ្នោតគ្រប់រូប ស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ដើម្បីពន្លឿនដំណើរការចុះឈ្មោះបោះឆ្នោត ។
- លើកទឹកចិត្តអោយប្រជាពលរដ្ឋពេញសិទ្ធបោះឆ្នោតគ្រប់រូប ស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ដើម្បីពន្លឿនដំណើរការចុះឈ្មោះបោះឆ្នោត ។ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ការស្កែនស្នាមម្រាមដៃ និងប្រព័ន្ធផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិនឹងត្រូវរៀបចំជាលើកដំបូង ដើម្បីធានាអោយមានតម្លាភាព ។
ប្រភពឯកសារជំនួយសម្រាប់ ការរៀបចំវីដេអូ ក្នុងការប្រកួតប្រជែង៖
- លើគេហទំព័រ គ.ជ.ប http://www.nec.gov.kh
- ក្នុងឯកសារបទបញ្ចា និងនីតិវិធីនៃការចុះឈ្មោះអ្នកបោះឆ្នោត http://nec.gov.kh/khmer/node/12
- ផ្ទាំងផ្សព្វផ្សាយព័ត៌មានស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត លើគេហទំព័រ គ.ជ.ប
- ទំព័រ ហ្វេសប៊ុក : Cambodia NEC Spokesperson - អ្នកនាំពាក្យ គ ជ ប
របៀបដាក់ជូនកិច្ចការ៖
ការដាក់ជូន៖ បង្ហោះវីដេអូចូលក្នុង Youtube ផ្ទាល់ខ្លួន (របៀបដាក់: អ្នកមានតំណភ្ជាប់ទើបអាចចូលមើលវីដេអូនោះបាន) ហើយផ្ញើតំណភ្ចាប់នៃវីដេអូនោះមក អ៊ីម៉ែល jicanec@yahoo.com មុនម៉ោង ៥ ល្ងាច ថ្ងៃទី ២៤ ខែសីហា ឬក៏ចម្លងជាវីដេអូ ហើយដាក់ជូនមកការិយាល័យ JICA នៅ គ.ជ.ប មុនម៉ោង ៥ ល្ងាចថ្ងៃទី ២៤ ខែសីហា ។ សម្រាប់ព័ត៌មានបន្ទាប់ អ្នកចូលរួមត្រូវផ្តល់ឈ្មោះ អាស័យដ្ឋានរស់នៅ និងលេខទំនាក់ទំនង ។
ការជ្រើសរើសអ្នកឈ្នះ: មន្ត្រី គ.ជ.ប និងJICA នឹងពិនិត្យវាយតម្លៃ រួចហើយសម្រេចយកវីដេអូដែលល្អជាងគេ ៣ (បី)
- ការប្រកាសលទ្ធផល៖
អ្នកឈ្នះនឹងត្រូវអញ្ចើញអោយចូលរួមក្នុងពិធីប្រគល់រង្វាន់នៅ គ.ជ.ប
2. រង្វាន់:
- លេខ ១៖ ទូរសព្ទស្មាតហ្វូន/Android
- លេខ ២៖ ទូរសព្ទស្មាតហ្វូន/Android
- លេខ ៣៖ ទូរសព្ទស្មាតហ្វូន/Android
- អ្នកឈ្នះ និងអ្នកចូលរួមប្រកួតទាំងអស់ (ប្រមាណជា ២០ អ្នក) នឹងត្រូវអញ្ចើញអោយចូលរួមសិក្ខាសាលា ស្តីពីបច្ចេកទេសនៃការបង្កើត និងកាត់តវីដេអូ ។
- អ្នកឈ្នះអាចបង្ហោះវីដេអូលើ Youtube បាន ដោយដាក់ជាសាធារណៈ ។
- អាចបង្ហោះវីដេអូរបស់ពួកគេចូលក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយគ.ជ.ប នឹងធ្វើការចែករំលែកវីដេអូនោះបន្ត លើទំព័រហ្វេសប៊ុក Cambodia NEC spokesperson។
- គ.ជ.ប នឹងបង្ហោះតំណភ្ចាប់វីដេអូ Youtube នៅលើគេហទំព័ររបស់ គ.ជ.ប ។
- ការប្រគល់រង្វាន់ និងវីដេអូទាំងនោះ នឹងត្រូវចាក់ផ្សាយតាមទូរទស្សន៍ជាតិ និងមធ្យោបាយផ្សេងទៀត ។
សេចក្ដីណែនាំ ជាភាសាខ្មែរ
សេចក្ដីណែនាំ ជាភាសាអង់គ្លេស