រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  ខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

-  ខ្លឹមសារស្ប៉តវីដេអូអប់រំរឿងខ្លី ស្ប៉តវិទ្យុអប់រំរឿងខ្លី ស្ប៉តវីដេអូអប់រំរឿងខ្លីបែបជីវចល ស្ប៉តចម្រៀងកាយវិការ និងស្ប៉តសេចក្តីជូនដំណឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣

-  ខ្លឹមសារស្ប៉តវីដេអូស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងស្ប៉តវីដេអូអប់រំ Dr-Vote សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

-  សំណើសុំគោលការណ៍ពិនិត្យសម្រេចលើការប្រើប្រាស់គំរូទម្រង់បែបបទ ទម្រង់ស្រោមសំបុត្រ ស្បោងកញ្ចប់ដាក់សម្ភារឯកសារ ត្រាការិយាល័យ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

-  ឯកសារបោះពុម្ពផ្សាយ ចំនួន ៧ មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ៖

* ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប

* សៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត

* សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

* ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

* ស្ទិកគ័រ ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

* ទម្រង់បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

* Press Kits

-  ផ្សេងៗ ៕

ទាញយកកម្មវិធី(App) CamNEC News