សេចក្តីប្រកាសព័ត៌មានលេខ ១១៤ គ.ជ.ប.អគ្គ៖ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយមានការចូលរួមសង្កេតមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប

ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុវត្តការងាររៀបចំការបោះឆ្នោត អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត រួមនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងបានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត យ៉ាងទូលំទូលាយ។ ក្នុងនោះ គ.ជ.ប បានទទួលស្គាល់ និងផ្ដល់បណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប រួមមាន៖

- អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២ រូប ស្រ្តីចំនួន ៥២.៦៥២ រូប មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល

- អ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៦០៤ រូប មកពី ៦១ ស្ថាប័ន ក្នុងនោះរួមមាន៖

* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ-អន្តរជាតិ ចំនួន ២៦៨ រូប មកពី ២៦ ស្ថាប័ន

* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន ៦៥ រូប មកពី ១២ ស្ថាប័ន

* ប្រតិភូអន្តរជាតិដែលអញ្ជើញដោយ គ.ជ.ប ចំនួន ២៤ រូប

* អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៤៧ រូប

* ភ្ញៀវពិសេស ចំនួន ១៨ រូប (អញ្ជើញដោយ គ.ជ.ប ចំនួន ១១ រូប និងស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៧ រូប)

* អ្នកបកប្រែសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ១៨២ រូប។
(តារាងលម្អិត៖ www.nec.gov.kh/khmer/content/7207)

 

សូមបញ្ជាក់ជូនថា ក្រៅពីអ្នកសង្កេតការណ៍បោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោតផងដែរ៕

ទាញយកកម្មវិធី(App) CamNEC News