រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣

រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី១៩ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣

- ការស្នើសុំគ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប សម្រាប់ឆ្នាំ២០២៣ ចំនួន ១៩៤រូប

- លិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការងារការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

- គំរូស្បោងដាក់បញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ និងក្នុងរាជធានី ខេត្ត សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

- សេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ប្រតិទិននៃផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គំរូលិខិតអញ្ជើញ គំរូរបាយការណ៍ស្ដីពីការផ្ដល់លិខិតអញ្ជើញតាមភូមិគំរូរបាយការណ៍សរុបលទ្ធផល ស្ដីពីការផ្ដល់លិខិតអញ្ជើញក្នុងឃុំ សង្កាត់ និងផ្ដល់បន្តដោយក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ។

ទាញយកកម្មវិធី(App) CamNEC News