រូបភាបសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣

រូបភាបសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើ៖

-  កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

-  សេចក្ដីសម្រេចស្ដីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា

-  សេចក្ដីណែនាំស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះនៅតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត និងការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតការណ៍តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត      សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

-  សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣

-  Poster គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មុននឹងធ្វើការបោះពុម្ពផ្សាយ

- ផ្សេងៗ

ទាញយកកម្មវិធី(App) CamNEC News