រូបភាពសកម្មភាព ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួល ដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើការផ្សព្វផ្សាយអំពី៖

- គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ស្តីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត

- គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

ទាញយកកម្មវិធី(App) CamNEC News