រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប

នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖

- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី៣១ ខែមករា ថ្ងៃទី២៣ ខែកុម្ភៈ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣

- សេចក្តីអំពាវនាវចំនួន ៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ 

- សំណើសុំគោលការណ៍បញ្ចូលតួលេខចំនួនអ្នកបោះឆ្នោតដែលបានបោះឆ្នោត និងបន្ថែមក្រឡោនចំនួនលេខរៀងគណបក្ស ក្នុងទម្រង់តារាងកត់ត្រាសំឡេងឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (ទ.១១០៨) សម្រាប់បម្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ 

- សំណើសុំគោលការណ៍ពិនិត្យសម្រេចលើការកំណត់ចំនួនបញ្ជាផលិត

និងបោះពុម្ពសន្លឹកឆ្នោត និងសន្លឹកឆ្នោតគំរូ បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣  

- របាយការណ៍សង្ខេបស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២២ 

- សេចក្តីព្រាងសេចក្តីសម្រេច ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ 

-ផ្សេងៗ ។

ទាញយកកម្មវិធី(App) CamNEC News