រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖

-  សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-  ឯកសារសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-  ខ្លឹមសារ Poster គំរូឯកសារផ្លូវការ ខិត្តបណ្ណស្តីពីការបោះឆ្នោត និងសៀវភៅផ្នត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-  សេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៣

-  សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ប្រតិទិន នៃការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គំរូបណ្ណព័ត៌មានអ្នកបោះឆ្នោត គំរូរបាយការណ៍ស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមការិយាល័យ និងចែកបន្តដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងគំរូរបាយការណ៍សរុបលទ្ធផលស្តីពី ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ក្នុងឃុំ សង្កាត់ និងចែកបន្តដោយ គឃ.សប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ 

-  គំរូទម្រង់សន្លឹកឆ្នោត និងទម្រង់សន្លឹកឆ្នោតគំរូ សម្រាប់បម្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-  ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាព គឃ.សប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

-  ផ្សេងៗ៕

ទាញយកកម្មវិធី(App) CamNEC News