រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ - ឯកសារបោះពុម្ពផ្សាយ ចំនួន ១៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣- ខ្លឹមសារសៀវភៅណែនាំ គធ.ខប សៀវភៅណែនាំ គឃ.សប និងសៀវភៅណែនាំ គ.ក.ប/គ.ក.រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ - ខ្លឹមសារឯកសារជំនួយស្មារតី បដា និង Poster គំរូប្លង់ការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (បោះឆ្នោតឡើងវិញ) ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ - ផ្សេងៗ ។

ទាញយកកម្មវិធី(App) CamNEC News