រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើ៖
- កំណត់ហេតុកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
- ឯកសារពាក់ព័ន្ធសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី​ឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋាន​នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
- សេចក្ដីជូនដំណឹងស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ទម្រង់ពាក្យស្នើសុំចុះឈ្មោះ និងប្រវត្តិរូបសង្ខេបអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
- ខិត្តបណ្ណសេចក្ដីណែនាំស្ដីពីការបោះឆ្នោតបាន ឬការបោះឆ្នោតពុំបាន សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
- ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២
- ផ្សេងៗ៕

 

ទាញយកកម្មវិធី(App) CamNEC News