រូបភាពសកម្មភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើឯកសារ ដូចខាងក្រោម...

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើឯកសារ ដូចខាងក្រោម៖

១. សេចក្ដីអំពាវនាវ សម្រាប់ផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី សំណើសុំជួយអន្តរាគមន៍ទៅគ្រប់ប្រធានក្រុមហ៊ុនសន្តិសុខ ឯកជន និងប្រធានកាស៊ីណូទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យបុគ្គលិកសន្តិសុខ និងបុគ្គលិកកាស៊ីណូបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និង សំណើសុំជួយអន្តរាគមន៍ទៅគ្រប់រោងចក្រ សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ ស្តីពីការងារ អនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

២. បែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមនៃគណបក្សនយោបាយ ដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេល គធ.ខប ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត និងទម្រង់បែបបទលេខ ១០០៨ប

៣. រូបភាពស្ប៉តវីដេអូអប់រំរឿងខ្លី ចំនួន ៣រឿង ស្ប៉តចម្រៀងកាយវិការចំនួន ៣បទ ស្ប៉តវីដេអូខ្លីបែបជីវចលចំនួន ៣រឿង និងស្ប៉តវីដេអូផ្សព្វផ្សាយដល់អ្នកបោះឆ្នោតនៅកម្ពុជា (Dr.Vote) ចំនួន ២រឿង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

៤. សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

៥. សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ 

៦. ផ្សេងៗ ។

ទាញយកកម្មវិធី(App) CamNEC News