សេចក្ដីប្រកាសព័ត៌មាន លេខ ០៤៨ គ.ជ.ប.អគ្គ លទ្ធផលបណ្ដោះអាសន្ននៃការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

យោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស រយៈពេល  ២៣ថ្ងៃ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សម្រេចបាន .៦៩៨.០២៧ សន្លឹក ស្មើនឹង ៨៣,៦២ ភាគរយ

តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ហើយសម្រាប់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលនៅសល់ ត្រូវរក្សាទុកនៅ គឃ.សប ដើម្បីបន្តចែករហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ​​​​។

ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានគោលដៅដូចខាងក្រោម​៖

-       ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឱ្យបានដឹងអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំង​ប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត

-       ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត

-       ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់ហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ (ប្រសិនបើ អ្នកបោះឆ្នោតយកប័ណ្ណព័ត៌មានជាប់មកនឹងខ្លួននៅពេលបោះឆ្នោត) ។

          សូមបញ្ជាក់ជូនថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនមែនជាឯកសារផ្លូវការសម្រាប់ប្រើប្រាស់បោះឆ្នោតនោះឡើយ។ ប្រជាពលរដ្ឋអាចយកប័ណ្ណនេះមកជាមួយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែទោះបីអ្នកបោះឆ្នោតមិនយកប័ណ្ណនេះមកជាមួយ ឬពុំទទួលបានប័ណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ៕

 

 

ទាញយកកម្មវិធី(App) CamNEC News

 

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778