សេចក្ដីជូនដំណឹង លេខ ០១៨ គ.ជ.ប ស.ជ.ណ ស្ដីពីការប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័ន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណបក្សនយោបាយ សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ជាភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែល គ.ជ.ប បានអញ្ជើញចូលរួមប្រជុំពិគ្រោះយោបល់តាមអនឡាញ តាមរយៈលិខិតលេខ ១៥៣ គ.ជ.ប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងមក ជ្រាបថា ៖

  • កិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុម-ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅតាមអនឡាញ (Jitsi Meet) នៅថ្ងៃសុក្រ ទី២៨  ខែឧសភា ឆ្នាំ២០២១ តាមកម្មវិធីដូចមានជូនភ្ជាប់មកជាមួយ។
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានសាមីក្រសួង ស្ថាប័ន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញកន្លងមក ត្រូវបានអនុញ្ញាតអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ  សូមក្រសួង ស្ថាប័ន លធ.ខប គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាភាគីពាក់ព័ន្ធមេត្តាជ្រាប។

ទាញយកកម្មវិធី(App) CamNEC News