សេចក្ដីជូនដំណឹង លេខ ០១៤ គ.ជ.ប ស.ជ.ណ ស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ និងការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ អនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ និងសេចក្តីសម្រេច លេខ ៤៧ សសរ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងជាសាធារណៈដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជ្រាបថា ៖

  • ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣ នាក់។
  • កាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ  សូមក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមេត្តាជ្រាប។

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore