សេចក្តីប្រកាសព័ត៌មាន លេខ ០៧១ ៖ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបានប្រព្រឹត្តទៅរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩.៤០% បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០០.៣៩០នាក់ ។នេះជាលទ្ធផលល្អប្រសើរ និងគួរឱ្យកោតសរសើរប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ ១៨ឆ្នាំ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ហើយពេលនេះបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានយ៉ាងច្រើនកុះករ បើទោះបីប្រឈមនឹងការរាតត្បាតកូវីដ-១៩ និងជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ។ជាងនេះទៀត៖

  • អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួនសរុប ១៥២.០០៤នាក់
  • អ្នកកែតម្រូវទិន្នន័យ សរុបមានចំនួន ៩២.៨២២នាក់
  • អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី សរុបមានចំនួន ៨៨.៨៤៦នាក់ ។

សរុបអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើបច្ចុប្បន្នភាពរួច មានចំនួន ៨.៨៣៤.៧៥២នាក់។លទ្ធផលនេះ គឺជាលទ្ធផលបណ្តោះអាសន្នចុងក្រោយ ដែលក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៤៦ បានបញ្ជូនទិន្នន័យមកពីបណ្តាឃុំ សង្កាត់ទូទាំងប្រទេស។ចំពោះអ្នកដែលខកខានមិនបានមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឆ្នាំនេះ អាចនឹង ធ្វើបាននៅឆ្នាំ២០២១ តាមច្បាប់តម្រូវ ៕ 

ទាញយកកម្មវិធី(App) CamNEC News