សេចក្ដីប្រកាសព័ត៌មាន លេខ ០២៣​៖ សេវា​សម្រាប់​ប្រជាពលរដ្ឋ​ តាម​ទូរស័ព្ទ​លេខ 18002030 ស្ដីពី​ដំណើរការនៃ​ការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ​២០១៩

ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដែលជាថ្ងៃផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្ដល់សេវាទំនាក់ទំនងប្រជាពលរដ្ឋស្តីពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។

សាធារណជន ឬអ្នកមានសិទ្ធិបោះឆ្នោត ដែលចង់ដឹងព័ត៌មានទាក់ទងនឹងបញ្ជីឈ្មោះបោះឆ្នោត និងព័ត៌មានបច្ចេកទេសកុំព្យូទ័រ ដែលទាក់ទងនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត អាចទាក់ទងមកតាមទូរស័ព្ទលេខ ១៨០០២០៣០ ដោយឥតគិតថ្លៃតាមម៉ោងធ្វើការ ៖

  • ពេលព្រឹក ចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០ នាទី
  • ពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ ១៧:៣០ នាទី ៕
Share

ទាញយកកម្មវិធី(App) CamNEC News