សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០០៧​៖​ ​ទម្រង់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយពីទម្រង់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណតិ្តទី៣ តាមគេហទំព័រ គ.ជ.ប ។

គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ។

គណបក្សនយោបាយអាចទាញយកទម្រង់បែបបទពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/3736  ។
គ.ជ.ប ក៏បានបង្ហាញពីទម្រង់បែបបទសម្រាប់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតសម្រាប់បម្រើឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដែលអាចទាញយកបានពីគេហទំព័រ www.nec.gov.kh/khmer/content/3737

សូមជម្រាបជូនថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ  មានរយៈពេលតែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ៕

ទាញយកកម្មវិធី(App) CamNEC News