សេចក្ដីប្រកាសព័ត៌មាន លេខ ១៦៧៤៖ គ.ជ.ប បញ្ជូនបញ្ជីបោះឆ្នោតដំបូង សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី​៤ ឆ្នាំ​២០១៨ ទៅកាន់ គធ.ខប

តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ថ្ងៃនេះទី២៨ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជូនបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ទៅកាន់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ។ បញ្ជីបោះឆ្នោតដំបូងនេះត្រូវបិទផ្សាយនៅតាមការិយាល័យបោះឆ្នោតក្នុងរាជធានី ខេត្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨  មានការិយាល័យបោះឆ្នោតចំនួន ៣៣ការិយាល័យ នៅក្នុង ២៥ រាជធានី ខេត្ត និងមានអង្គបោះឆ្នោត សរុបចំនួន ១១,៦៩៥នាក់ ក្នុងនោះរួមមាន ៖

  • ក្រុមប្រឹក្សាឃុំ សង្កាត់    ក្នុងតំណែងមានចំនួន    ១១,៥៧២នាក់
  • តំណាងរាស្រ្ត     ក្នុងតំណែងមានចំនួន          ១២៣នាក់  

បញ្ជីបោះឆ្នោតដំបូងត្រូវបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ ។ ក្នុងរយៈពេលកំណត់នេះ ជនណាក៏ដោយក៏មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបាន។ ការដាក់ពាក្យបណ្តឹងត្រូវធ្វើនៅ គធ.ខប។
គ.ជ.ប សូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ អញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យពាក់ព័ន្ធក្នុងបញ្ជីបោះឆ្នោតដំបូង នៅតាមការិយាល័យបោះឆ្នោត ឬលោកអ្នកអាចចូលមើលតាមគេហទំព័រ www.voterlist.org.kh

ចំពោះព័ត៌មានពិស្តារ សូមទាក់ទង ៖

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងអ្នកនាំពាក្យ គ.ជ.ប

ទាញយកកម្មវិធី(App) CamNEC News