សេចក្ដី​ប្រកាសព័ត៌មាន លេខ ២៩២​ ស្ដីពី​ការ​ដាក់​ ការទទួល និងការដោះស្រាយ​ពាក្យបណ្ដឹង​នៅ កបឃ.ស ទាក់ទងនឹងការ​បិទផ្សាយបញ្ជីបោះឆ្នោតដំបូង​

គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ពុំបានទទួលពាក្យបណ្តឹងជំទាស់ឡើយ ប៉ុន្តែទទួលបណ្តឹងតវ៉ាចំនួន ៥១បណ្តឹង ។
បណ្តឹងតវ៉ាទាំង ៥១បណ្តឹង រួមមាន ៖
-    បណ្តឹងតវ៉ាសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមាន ១២បណ្តឹង ក្នុងនោះមាន ៖

  • ខេត្តបន្ទាយមានជ័យ     ១បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង
  • ខេត្តកំពង់ស្ពឺ     ៧បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង
  • ខេត្តកំពត    ១បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង
  • រាជធានីភ្នំពេញ    ១បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង
  • ខេត្តឧត្ដរមានជ័យ    ២បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង

-    បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន ៣៩បណ្តឹង ក្នុងនោះមាន ៖

  • ខេត្តពោធិ៍សាត់    ៣៨បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង
  • ខេត្តតាកែវ    ១បណ្តឹង    យល់ព្រមតាមពាក្យបណ្តឹង

ក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោតដែលបានកន្លងផុតទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងសរុបចំនួន ២បណ្តឹង ដែលជាប្រភេទបណ្តឹងសុំឱ្យធ្វើការផាកពិន័យ។ បណ្តឹងទាំង ២ នោះ មាន ១បណ្តឹង ផ្សះផ្សាមិនសះជា និង ១បណ្តឹងទៀត ធ្វើលិខិតជូនដំណឹង។

សូមបញ្ជាក់ថា ក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត និងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅថ្នាក់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនមានពាក្យបណ្តឹងឡើយ៕

ទាញយកកម្មវិធី(App) CamNEC News