ប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨ (វិសោធនកម្ម​)

ល.រ ភារកិច្ចត្រូវបំពេញ កាលវិច្ឆេទ
ការ​បិទផ្សាយបញ្ជីឈ្មោះទីតាំងករិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​ការិយាល័យ​បោះ​ឆ្នោត ថ្ងៃទី០៥ ខែ​តុលា ឆ្នាំ​២០១៧
ការ​ចុះ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​និង​បេក្ខជន​ឈរឈ្មោះ​ ថ្ងៃទី​២៨ ខែវិច្ឆិកា - ថ្ងៃ​ទី​១២ ខែ​​ធ្នូ ឆ្នាំ​២០១៧
ការ​បំពេញ​បន្ថែម​លើ​ពាក្យ​សុំ​របស់​គណបក្ស​នយោបាយ​ និង​ការ​សម្រេច​របស់​ គ.ជ.ប ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​​២០១៧​(ថ្ងៃ​ចុងក្រោយ)
ការ​ប្ដឹង​តវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ រយៈពេល​ ៥​ថ្ងៃ ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ (ថ្ងៃ​ចុង​ក្រោយ)
ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ រយៈបេល​១០​ថ្ងៃ ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ (ថ្ងៃចុងក្រោយ)
ការ​បិទផ្សាយ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​ ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ (ថ្ងៃ​ចុង​ក្រោយ)
ការ​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​នៅ​ឃុំ សង្កាត់​ និង​នៅ​រដ្ឋសភា ថ្ងៃ​ទី​១៩ ខែ​តុលា​​ - ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧
ការ​កែ​តម្រូវ​បញ្ជី​ឈ្មោះ និង​ការ​សម្រេច​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ដោយ គ.ជ.ប ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា - ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧
ការ​បិទផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង ថ្ងៃទី​៣០ ខែ​ឆ្នូ ឆ្នាំ​២០១៧
១០ ការ​ប្ដឹង​តវ៉ា ឬ​ជំទាស់ និង​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នៅ គធ.ខប ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ - ថ្ងៃ​ទី​១៤​ ខែ​មករា ឆ្នាំ​២០១៨
១១ ការ​ប្ដឹង​តវ៉ា ឬ​ជំទាស់​ និង​​ការ​ដោះ​ស្រាយ​បណ្ដឹង​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូងនៅ គ.ជ.ប ថ្ងៃទី១៥ - ២៤ ខែ​មករា ឆ្នាំ​២០១៨
១២ ការ​ប្ដឹង​តវ៉ា ឬ​ជំទាស់​ និង​ការ​ដោះ​ស្រាយ​បណ្ដឹងតវ៉ា​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង នៅ​ក្រុប្រឹក្សាធម្មនុញ្ញ ថ្ងៃ​ទី​២៥ ខែមករា - ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨
១៣ ការ​ផ្ដល់​សុពលភាព​លើ​បញ្ជី​បោះ​ឆ្នោត​ដោយ​ គ.ជ.ប ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨
១៤ ការ​ឃោសនា​បោះឆ្នោត ថ្ងៃ​ទី​១០ - ២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨
១៥ ការ​បោះ​ឆ្នោត ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨
១៦ ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទផ្សាយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តាម​ការិយាល័យ​បោះ​ឆ្នោត ថ្ងៃទី២៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨
១៧ ការ​ប្ដឹងជំទាស់ ឬតវ៉ា ទៅ​ គធ.ខប (យ៉ាងយូរ​ត្រឹម​ម៉ោង ១១:៣០នាទី​ព្រឹក) ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨
១៨ ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង ការ​បូក​សរុប​លទ្ធផល​ និង​ការ​បិទផ្សាយលទ្ធផល​នៅ​ គធ.ខប ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (ពេលល្ងាច)
១៩ ការ​ប្ដឹងតវ៉ា​ទៅ គ.ជ.ប លើ​ការ​សម្រេច​របស់ គធ.ខប រយៈពេល ២ថ្ងៃ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (ថ្ងៃចុងក្រោយ)
២០ ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ដោយ គ.ជ.ប រយៈពេល ២ថ្ងៃ ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៨ (ថ្ងៃចុងក្រោយ)
២១ ការ​ប្រកាសផ្សាយ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​តាម​មណ្ឌល​ភូមិភាគ​ដោយ​ គ.ជ.ប (តាម​ករណីគ្មាន ឬ មាន​បណ្ដឹង​) ថ្ងៃទី​២៧ ខែកុម្ភៈ - ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៨
២២ ការ​ប្ដឹង​តវ៉ា​ទៅ គ.ជ.ប ក្នុង​រយៈពេល​ ៧២​ម៉ោង​យ៉ាងយូរ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ (ថ្ងៃ​ចុង​ក្រោយ)
២៣ ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ដោយ​ គ.ជ.ប ក្នុង​រយៈពេល ៧២ម៉ោង​យ៉ាង​យូរ​ បន្ទាប់​ពី​ការ​ទទួល​ពាក្យ​បណ្ដឹង ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨​ (ថ្ងៃចុងក្រោយ)
២៤ ការ​ប្ដឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ក្នុង​រយៈពេល​ ៧២​ម៉ោង​យ៉ាង​យូរ បន្ទាប់​ពី​ថ្ងៃ​ទទួល​លិខិត​ជូន​ដំណឹង​បដិសេធ​ពី គ.ជ.ប ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ (ថ្ងៃចុង​ក្រោយ)
២៥ ការ​ដោះស្រាយ​ពាក្យបណ្ដឹង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង​រយៈពេល​ ១០-២០ថ្ងៃ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
២៦ ការ​ប្រកាស​លទ្ធផល​ផ្លូវការ ការ​បែង​ចែក​អាសនៈ និង​ប្រកាសផ្សាយ​បញ្ជី​បេក្ខជន​ជាប់​ឆ្នោត (តាម​ករណី​គ្មាន ឬ​មាន​បណ្ដឹង​) ថ្ងៃទី​០៣ ខែ​មីនា - ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨

ទាញយកកម្មវិធី(App) CamNEC News