ប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាលទី​៦ ឆ្នាំ​២០១៨

ល.រ ភារកិច្ច​ត្រូវ​បំពេញ កាលបរិច្ឆេទ
ការ​ផ្ដល់​សុពលភាព និង​ការប្រកាសផ្សាយ​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ ឆ្នាំ​២០១៧ ដោយ គ.ជ.ប ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨
ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ ថ្ងៃទី​២៣ ខែ​មេសា - ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨
ការ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ថ្ងៃ​ទី​២៣ ខែ​មេសា - ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៨
ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​នៅ គ.ជ.ប រយៈពេល ១៥ថ្ងៃ ថ្ងៃ​ទី​៣០ ខែមេសា - ថ្ងៃ​​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨
ការ​ប្ដឹង​តវ៉ា​ទៅ​នឹង​ការ​បដិសេធ​ការ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក្នុង​រយៈពេល​ ៥ថ្ងៃ​ ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៨ (ថ្ងៃ​ចុង​ក្រោយ)
ការ​ដោះ​ស្រាយ​បណ្ដឹង​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក្នុង​រយៈពេល ១០ថ្ងៃ ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
ការ​ផ្ដល់​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត ថ្ងៃ​ទី​០៦ ខែ​មិថុនា -​ ថ្ងៃទី​០៥កក្កដា ឆ្នាំ​២០១៨
ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ទី​តាំង​ការិយាល័យ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​នៅ គឃ.សប ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៨
ការ​បិទ​ផ្សាយ​បញ្ជី​រាយ​នាម​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​​តាម​មណ្ឌល​រាជធានី​ ខេត្ត​ ថ្ងៃ​ទី​១៤ ខែ​មុថុនា ឆ្នាំ​២០១៨ (ថ្ងៃ​ចុង​ក្រោយ)
១០ ការ​ឃោសនា​បោះ​ឆ្នោត​ ថ្ងៃ​ទី​០៧ ខែ​កក្កដា - ថ្ងៃ​ទី​២៧​ ខែ​កក្កដា ឆ្នាំ​២០១៨
១១ ការ​ចុះឈ្មោះ​ភ្នាក់​ងារ​គណបក្ស​នយោបាយ​ ថ្ងៃ​ទី​២៩ ខែ​មិថុនា - ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៨
១២ ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត និងបញ្ជី​ឈ្មោះ​ទី​តាំង​ការិយាល័យ​បោះ​ឆ្នោត នៅ​ការិយាល័យ​បោះ​ឆ្នោត​ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨
១៣ ការ​បោះ​ឆ្នោត​ ការរាប់​សន្លឹក​ឆ្នោត និង​ការ​បិទផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះ​ឆ្នោត​ ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨
១៤ ការ​ប្ដឹង​តវ៉ា​ទៅ គឃ.សប អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ឬភាព​មិន​ប្រក្រតី​នៅ​ការិយាល័យ​បោះ​ឆ្នោត​ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ (យ៉ាងយូរ​ត្រឹម​ម៉ោង ១១:៣០នាទី)
១៥ គឃ.សប សម្រេច​លើ​បណ្ដឹង​ ត្រួត​ពិនិត្យ​ បូកសរុប​លទ្ធផល ធ្វើកំណត់ហេតុ​ និង​បិទផ្សាយ​កំណត់ហេតុ​ ថ្ងៃទី​៣០ - ៣១ ខែកក្កដា ឆ្នាំ​២០១៨
១៦ ការ​ប្ដឹង​តវ៉ា​ទៅ គធ.ខប ក្នុង​រយៈពេល​យ៉ាង​យូរ ២ថ្ងៃ​ បន្ទាប់​ពី​ការ​សម្រេច​​របស់​ គឃ.សប ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
១៧ ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ដោយ​ គធ.ខប ក្នុង​រយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
១៨ ការ​ប្ដឹង​តវ៉ា​ទៅ គ.ជ.ប ក្នុង​រយៈពេល​យ៉ាង​យូរ ២ថ្ងៃ បន្ទាប់​ពី​ការ​សម្រេច​​របស់ គធ.ខប ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
១៩ ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ដោយ​ គ.ជ.ប ក្នុង​រយៈពេល​យ៉ាងយូរ ៣ថ្ងៃ​ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
២០ ការ​ប្រកាសលទ្ធផល​បណ្ដោះ​អាសន្នដោយ គ.ជ.ប (ករណី​គ្មាន​ការ​បោះ​ឆ្នោតសាជាថ្មី) ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨
២១ ការ​ប្ដឹង​តវ៉ា​ទៅ​ គ.ជ.ប ឫក្រុមប្រឹក្សា​ធម្មនុញ្ញ​អំពី​លទ្ធផល​បណ្ដោះ​អាសន្ន ក្នុង​រយៈពេល​យ៉ាង​យួរ ៧២​ម៉ោង ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨​(ថ្ងៃចុងក្រោយ)
២២ ការ​ដោះស្រាយ​ពាកយ​បណ្ដឹង​ដោយ​ គ.ជ.ប ក្នុង​រយៈពេល​យ៉ាង​យូរ ៧២ម៉ោង បន្ទាប់​ពី​បានទទួល​ពាក្យ​បណ្ដឹង ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ (ថ្ងៃ​ចុងក្រោយ)
២៣ ការ​ប្ដឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈពេល​យ៉ាងយូរ ៧២ម៉ោង បន្ទាប់​ពី​ទទួល​លិខិត​បដិសេធ​របស់ គ.ជ.ប ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨ (ថ្ងៃចុងក្រោយ)
២៤ ការដោះស្រាយ​ពាក្យ​បណ្ដឹង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុង​រយៈពេល​យ៉ាងយូរពី ១០-២០ថ្ងៃ បន្តាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​ ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ (ថ្ងៃចុងក្រោយ)
២៥ ការ​បោះ​ឆ្នោត​សាជាថ្មី (ប្រសិនបើ​មាន) ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ (ថ្ងៃចុងក្រោយ)
២៦ ប្រកាសលទ្ធផល​ផ្លូវការ ការបែងចែក​អាសនៈ និង​ការ​កំណត់​បេក្ខជន​ជាប់​ឆ្នោត (តាម​ករណី​គ្មាន​ ឬមាន​បណ្ដឹង និង​ករណី​គ្មាន​ការ​បោះ​ឆ្នោត​សាជាថ្មី) ថ្ងៃទី​១៥ ខែ​សីហា - ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨

ទាញយកកម្មវិធី(App) CamNEC News