ឯកឧត្ដម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «របៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧» នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលសិក្ខាកាមអញ្ជើញចូលរួមដោយផ្ទាល់ រួមមានតំណាងគណបក្សនយោបាយ មកពី ៤៦ គណបក្ស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីទីស្ដីការ គ.ជ.ប សរុបចំនួន ២២២ នាក់ និងតាមវីដេអូសន្និសីទ ចំនួនប្រមាណ ១០០ នាក់ ដែលជាមន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត។
Language:
EN