លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីកិច្ចសហការ និងវិធានការសន្តិសុខ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការជំរុញការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយមានការអញ្ជេីញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត នាយករងរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងពលធំអន្តរាគមន៍លេខ២យោធភូមិភាគទី៤ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត គណៈអភិបាលក្រុង ស្រុក មន្ទីរព័ត៌មានខេត្ត តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ស.ស.យ.ក សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សមាគមរាជសី) មន្ត្រី ល.ខ.ប សរុបចំនួន ៤០រូប នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប។
Language:
EN