សេចក្តីប្រកាសព័ត៌មានលេខ ០២៧ គ.ជ.ប.អគ្គ៖ លទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

លទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

-​ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៣.១៣៧ នាក់

- អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៤.៧៦៩ នាក់

- អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១៤.១៦៣ នាក់

- អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១៦.៥៦១ នាក់

- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៩៩៥ នាក់។

 

សូមអញ្ជើញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីប្រជុំជនក្នុងឃុំ សង្កាត់ ឬតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើមានខុសទិន្នន័យ សាមីខ្លួនអាចសុំកែតម្រូវតាមករណីនីមួយៗ ដូចជាឈ្មោះ​​​​​​​​​​​​​​​​​​​ ភេទ ថ្ងៃខែឆ្នាំកំណើត ឬប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោត។ ទន្ទឹមនេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅធ្វើបច្ចុប្បន្នភាព (ថតរូប និងផ្ដិតម្រាមដៃ) ឡើងវិញ។ ជាពិសេសអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោ​ត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួន​ក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។

 

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ រហូតដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះ​​​​​​​​​​ឆ្នោត ចំនួន ៤ (បួន) លើក គឺនៅថ្ងៃទី១១ ថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

តារាងលទ្ធផលបណ្ដោះអាសន្នប្រចាំថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានបង្ហោះផ្សាយតាមអាសយដ្ឋានវេប www.nec.gov.kh/khmer/voter-list-revision-2026៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore