រូបភាពសកម្មភាព៖ ឯកឧត្តម តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

ឯកឧត្តម តុប ឫទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតតាកែវ និងតំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធតាមក្រុង ស្រុក នៃខេត្តតាកែវ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore