រូបភាពសកម្មភាព៖​​ លោកស្រី ត្រាន់ សួគ៌ា ប្រធាន ល.ខ.ប​​ ខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី​​ការត្រៀមបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាព្រឹក​ថ្ងៃ​ទី៣​ ខែតុលា​ ឆ្នាំ២០២៦​

លោកស្រី ត្រាន់ សួគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី​​ការត្រៀមបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ការបូកសរុបលទ្ធផលនៃការចែកលិខិតអញ្ជើញ​អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ​ការបើកវគ្គបណ្តុះបណ្តាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ទាំង ៥​ ដោយមានការអញ្ជេីញចូលរួម​ពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត​ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងអភិបាលក្រុង ស្រុក​ តំណាងអធិការនគរបាលក្រុង ស្រុក តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គណបក្សនយោបាយក្នុងខេត្ត​ សមាគម​ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹក​ថ្ងៃ​ទី៣​ ខែតុលា​ ឆ្នាំ២០២៦​ នៅ​លេខាធិការ​ដ្ឋានរៀប​ចំការបោះឆ្នោត​ខេត្ត​ឧត្ដរមានជ័យ។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore