លោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត តំណាងអភិបាលក្រុង ស្រុក តំណាងអធិការនគរបាលក្រុង ស្រុក គណបក្សនយោបាយក្នុងខេត្ត សមាគម អង្គការមិនមែនរដ្ឋាភិបាល មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល។
Language:
EN