រូបភាពសកម្មភាព៖ លោក គី ចាន់សុផល ប្រធាន ល.ខ.ប ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី "កិច្ចសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦" នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦

លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី "កិច្ចសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦" ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត តំណាងអភិបាលក្រុង ស្រុក​ តំណាងអធិការនគរបាលក្រុង ស្រុក គណបក្សនយោបាយក្នុងខេត្ត​ សមាគម​ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore