លោក អ៊ុង វិសាល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី "ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោយបាយ ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ បញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦" ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត តំណាងអភិបាលក្រុង ស្រុក តំណាងអធិការនគរបាលក្រុង ស្រុក គណបក្សនយោបាយក្នុងខេត្ត សមាគម អង្គការមិនមែនរដ្ឋាភិបាល មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត។
Language:
EN