ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប អមដំណើរដោយឯកឧត្តម ម៉េត មាសភក្តី អភិបាលរងនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកស្រី ត្រាន់ សួគ៌ា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភៀសសឹក (ផ្ទះបៃតង) ដោយសារការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ, ក្តាប់សភាពការណ៍ប្រជាពលរដ្ឋដែលរស់នៅទីនោះ (ភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់) និងបានត្រួតពិនិត្យការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។
Language:
EN