លោក ឈឹម ច័ន្ទធន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ត តំណាងនាយករដ្ឋបាលសាលាខេត្ត តំណាងកម្លាំងការពារសន្តិសុខបោះឆ្នោតក្នុងខេត្ត តំណាងអភិបាលក្រុង ស្រុកទាំង ៨ តំណាងអធិការនគរបាលក្រុង ស្រុកទាំង ៨ គណបក្សនយោបាយក្នុងខេត្ត អង្គការមិនមែនរដ្ឋាភិបាល មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នៅសាលប្រជុំធំរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
Language:
EN