ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប ដើម្បីណែនាំអំពីការចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារជាក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ នៃរាជធានី ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។