ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ៖
- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
- ខ្លឹមសារសម្ភារឯកសារបោះឆ្នោត រួមមានទម្រង់ បែបបទ ស្រោមសំបុត្រ ស្បោងដាក់សម្ភារឯកសារ បណ្ណប្រកាស ខិត្តបណ្ណ គំរូត្រា ៣ប្រភេទ ស្លាកសម្គាល់ទីស្នាក់ការ គឃ.សប និងស្លាកសម្គាល់ការិយាល័យបោះឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧
- គំរូទម្រង់សន្លឹកឆ្នោត និងទម្រង់សន្លឹកឆ្នោតគំរូសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧
- របាយការណ៍ធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ
- តារាងស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងតារាងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- ផ្សេងៗ ។
Language:
EN