រូបភាពសកម្មភាព៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញថ្លែងមតិបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអញ្ជើញថ្លែងមតិបូកសរុប និងបិទកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីមន្ត្រីទីស្ដីការ គ.ជ.ប និងតំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមានតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សរុបចំនួន ១២៩នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទចំនួនប្រមាណ ១០០នាក់។

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore