លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយស្ដីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណៈអភិបាលខេត្ត តំណាងគណៈអភិបាលក្រុង ស្រុក តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្ត មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅ ល.ខ.ប កំពង់ចាម។
Language:
EN