លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំការអនុវត្តការងារផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណៈអភិបាលខេត្ត ក្រុង ស្រុក តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្ត មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ ល.ខ.ប។
Language:
EN