សេចក្តីជូនដំណឹងលេខ ០១១ គ.ជ.ប.អគ្គ៖ គ.ជ.ប​ នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នៅសាលសន្និសីទសារព័ត៌មាននៃទីស្ដីការ គ.ជ.ប (ជាន់ទី៥) ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធដែលជាតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

- មតិស្វាគមន៍បើកកិច្ចប្រជុំដោយ ឯកឧត្តម ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប និងជានាយកខុទ្ទកាល័យឯកឧត្តមប្រធាន គ.ជ.ប

- កិច្ចពិភាក្សាលើមតិយោបល់របស់ភាគីពាក់ព័ន្ធ ការឆ្លើយសំណួរ និងការបកស្រាយលើយោបល់ដែលបានលើកឡើង

- មតិបូកសរុប និងបិទកិច្ចប្រជុំដោយ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

 

សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងកម្មវិធីនេះ កុំបីខាន៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore