សេចក្តីជូនដំណឹងលេខ ០១០ គ.ជ.ប.អគ្គ៖ គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូន លធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦” ជូនដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

 

វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងនៅសាលសន្និសីទសារព័ត៌មាននៃទីស្ដីការ គ.ជ.ប (ជាន់ទី៥) ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះពិធីបើក និងពិធីបិទវគ្គ នឹងប្រព្រឹត្តទៅដូចខាងក្រោម៖

- នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកវគ្គ

- នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣០នាទី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបិទវគ្គ។

 

សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងកម្មវិធីនេះ កុំបីខាន៕

Share

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore