ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យដំណើរការប្រឡង ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។