នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យសម្រេចលើ៖
- កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
- ឯកសារពាក់ព័ន្ធសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- ឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣.៩០៤រូប ឱ្យបម្រើការងារតាមឃុំ សង្កាត់ នៃរាជធានី ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
- រូបភាពស្ប៉ុតវីដេអូអប់រំរឿងខ្លី ស្ប៉ុតវីដេអូអប់រំរឿងខ្លីបែបជីវចល និងស្ប៉ុតចម្រៀងកាយវិការ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ និង
- ផ្សេងៗ។