ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបតំណាងរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាការងារពាក់ព័ន្ធនឹងរបាយការណ៍សង្ខេបស្ដីពី «លទ្ធផលសង្កេត និងឃ្លាំមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០២៥ និងអនុសាសន៍សម្រាប់ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប។
Language:
EN