បន្ទាប់ពីការចូលរួមក្នុងសិក្ខាសាលា និងសន្និបាតប្រចាំឆ្នាំ ឆ្នាំ២០២៦ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង(RECEF) ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងណាមៀរខេត្តវ៉ាឡូនី ព្រះរាជាណាចក្រប៊ែលហ្សិក តាមការចាត់តាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈប្រតិភូ គ.ជ.ប ដែលដឹកនាំដោយឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីភាពចាំបាច់នៃការចូលរួមរបស់ គ.ជ.បនៅពេលមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។
រយ:ពេល ៤ថ្ងៃនៃសិក្ខាសាលា និងសន្និបាតនេះ សមាជិកពេញសិទ្ធិRECEF មកពី ២៥ប្រទេសបានចែករំលែកបទពិសោធន៍ជាពិសេសលើប្រធានបទ ”ការរៀបចំបញ្ជីបោះឆ្នោតមួយប្រកបដោយបរិយាបន្នសុក្រឹតភាព ភាពពេញលេញ និងបច្ចេកវិទ្យាខ្ពស់”។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ កុំបីអាក់ខាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:៣០នាទីព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ច្រក VIP។