ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួប លោក តាកេអ៊ុជិ កាហ្ស៊ូគិ (TAKEUCHI Kazuki) ប្រធានមូលនិធិសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា (JICS) និងសហការី ពាក់ព័ន្ធនឹងហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦