សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ​ ០០៦​ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុអង្គប្រជុំកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦  ពិនិត្យ និងសម្រេចលើឯកសារ ចំនួន ១៩ ប្រភេទ សេចក្តីណែនាំ សេចក្តីសម្រេច ទម្រង់របាយការណ៍ និងវិធានការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ និងទីតាំងភូមិសាស្ត្រ បន្ទាប់ពីការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាពីយោធាថៃ សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប តាម របៀបវារៈ ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារទាំងនោះ ហើយអង្គប្រជុំ គ.ជ.ប បានសម្រេច ដូចខាងក្រោម៖

.របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

.របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើ

ឯកសារ ចំនួន ១៩ ប្រភេទ រួមមានដូចខាងក្រោម៖

-សៀវភៅច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ

-សៀវភៅច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ

-សៀវភៅណែនាំស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

-សេចក្តីសម្រេចបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ទ.១០០៩)

-បណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ

-បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ

-បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិចល័ត

-បណ្ណសម្គាល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ

-បណ្ណសម្គាល់ភ្ញៀវពិសេស

-ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទ.១០០៧) 

-ពាក្យបណ្តឹង (ទ.១២០២)

-សម្រង់សេចក្ដីសម្រេច (ទ.១២០៣)

-លិខិតអញ្ជើញនៅក្រុមប្រឹក្សាឃុំ សង្កាត់

-កំណត់ហេតុសាកសួរនៅក្រុមប្រឹក្សាឃុំ សង្កាត់

-កំណត់ហេតុប្រជុំផ្សះផ្សានៅក្រុមប្រឹក្សាឃុំ សង្កាត់

-កំណត់ហេតុប្រជុំសម្រេចនៅក្រុមប្រឹក្សាឃុំ សង្កាត់

-ស្រោមសំបុត្រសម្រាប់ដាក់រាល់សម្រង់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ យល់ព្រមលើបណ្ដឹងតវ៉ា (ទ.១២០៣)

-ស្រោមសំបុត្រសម្រាប់ដាក់រាល់សម្រង់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ បដិសេធលើបណ្ដឹងតវ៉ា (ទ.១២០៣)

-ស្រោមសំបុត្រសម្រាប់ដាក់រាល់បណ្ដឹងតវ៉ាទៅនឹងការបដិសេធការសុំចុះឈ្មោះ (ទ.១២០២) ដែលត្រូវបានដាក់ប្តឹងនៅក្រោយពេលកំណត់។

.របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលខ្លឹមសារ និងបានឯកភាពលើ៖ 

-លិខិតគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត  សុខា ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

-សេចក្តីណែនាំស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦

-ប្រតិទិននៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥

-ទម្រង់របាយការណ៍ចំនួន ៤ (បួន) ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់លិខិតអញ្ជើញអ្នកមា នឈ្មោះក្នុងបញ្ជីបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦។

.របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសំណើរបស់អគ្គលេខាធិការដ្ឋាន 

គ.ជ.ប ដែលសុំការសម្រេចជាគោលការណ៍លើវិធានការដោះស្រាយចំពោះផលប៉ះពាល់

ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្រោយពីការ 

ឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ ដែលផលប៉ះពាល់

ទាំងនោះមានដូចខាងក្រោម៖

-ប៉ះពាល់ដល់អ្នកបោះឆ្នោតប្រមាណជាង ១០.០០០ នាក់ (មួយម៉ឺននាក់)

-ការិយាល័យបោះឆ្នោតសរុបចំនួន ២៨ ការិយាល័យ

-ភូមិសរុបចំនួន ១៨ ស្ថិតក្នុងភូមិសាស្រ្តឃុំ សង្កាត់សរុបចំនួន ១១ និង ក្រុង ស្រុក ចំនួន ៦ ដែលស្ថិតក្នុងខេត្ត បន្ទាយ មានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

 

ចំពោះករណីនេះ អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពជាគោលការណ៍តាមសំណើរប ស់ អគ្គលេខាធិការដ្ឋាន ដែលតម្រូវឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តទាំងបីខាងលើ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោ ត ចល័ត និងរយៈពេលធ្វើការសមស្របនៅតាមភូមិក្នុងឃុំ សង្កាត់ជិតកន្លែងស្នាក់នៅ ឬជិតមណ្ឌលភៀសសឹក ដើម្បីបង្កការងាយស្រួលដល់ពួកគាត់បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

 

អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅ វេលា ម៉ោង ១១:១៩ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore