រូបភាពសកម្មភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លើរបៀបវារៈ៖

- សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

- សំណើសុំពិនិត្យ និងសម្រេចលើសៀវភៅច្បាប់បោះឆ្នោត សៀវភៅណែនាំ ទម្រង់បែបបទកំណត់ហេតុ និងបណ្ណសម្គាល់ ចំនួន ១៩ ប្រភេទ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

- សំណើសុំពិនិត្យ និងសម្រេចលើសេចក្ដីណែនាំ សេចក្ដីសម្រេច លិខិត និងទម្រង់របាយការណ៍នានា សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

- សំណើសុំពិនិត្យ និងសម្រេចជាគោលការណ៍លើការសិក្សា និងវិធានការដោះស្រាយចំពោះផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតក្រោយពីការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ

- ផ្សេងៗ។

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore