ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តមអនុប្រធាន គ.ជ.ប សមាជិក គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅទីស្តីការ គ.ជ.ប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមប្រធាន គ.ជ.ប បានបួងសួង ដល់ទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការមានដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់