នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានចូលរួមកិច្ចប្រជុំលើការរៀបចំរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោតលើសពី ៣អាណត្តិឡើង តាមប្រព័ន្ធអនឡាញ Zoom។ កន្លងមក គ.ជ.ប បានផ្ដល់ជូននូវទិន្នន័យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិ រួមមាន បេក្ខជនជាប់ឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៤អាណត្តិ និងបេក្ខជនជាប់ឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៥អាណត្តិ ព្រមទាំងបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុង ស្រុកបង្កើតថ្មី ដែលត្រូវបានរៀបចំការបោះឆ្នោតជ្រើសរើសក្នុងអាណត្តិពាក់ព័ន្ធ។